លោកស្រី ចម និម្មល បង្ហាញការដឹងគុណ ចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវ សន្តិភាពពេញលេញ

 (ខេត្តកំពង់ស្ពឺ)៖ នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ


 ជាអធិបតីក្នុងពិធី សំណេះសំណាល និងចែករំលែក បទពិសោធន៍ការងារ ព្រមទាំងធ្វើបទ បង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងពាណិជ្ជកម្ម ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលមានវត្តមានចូលរួមដោយ លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហាន សកម្មជាច្រើនរូបនៅ សាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានចូលរួមសម្តែង នូវការដឹងគុណចំ ពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញ លេញក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះឈ្នះ។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសាលា នាយទាហានសកម្ម ក្នុងការពង្រឹងនិងអភិវឌ្ឍ ខឿនការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ការហ្វឹក ហាត់រៀនសូត្រដល់ នាយទាហាន នាយទាហានរង ពលទាហាន  និងនិស្សិតនាយ ទាហានសកម្មកម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ច ខិតខំប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តឱ្យ កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជោគជ័យនូវ «កម្មវិធីនយោបាយ» និង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីធានាឱ្យបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បាននាំយកអង្ករមួយ ចំនួនឧបត្ថម្ភជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញ ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងបុព្វ ហេតុសម្រាប់ជាតិ មាតុភូមិផងដែរ៕

Powered by Blogger.