ឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកជំទាវ ដឹកនាំប្រជាពលរដ្ឋ លេងកម្សាន្ដ ក្នុងសង្ក្រាន្ដព្រៃវែង ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋសប្បាយណាស់

(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា ដែលត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានដឹកនាំ ប្រជាពលរដ្ឋលេងកម្សាន្ដ «សង្ក្រាន្ដព្រៃវែង»



សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តព្រៃវែងចាប់ផ្ដើម បើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បាន៣ថ្ងៃ គឺចាប់គិតពីថ្ងៃទី១២, ១៣,១៤ ខែមេសាឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា និងព្រឹត្តិការណ៍សង្រ្កាន្ត ព្រៃវែងមានជាង៦០ម៉ឺននាក់។

នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី រួមជាមួយនឹងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំង អភិបាលរងខេត្ត មន្ត្រីរាជការ បានអញ្ជើញបង្ហោះគោម ដើម្បីអបអរសាទរ សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ ផងដែរ។

ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកងកម្លាំង ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងមាន រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូល រួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដូនតារបស់ខ្មែរយើងដែល មានតាំងពីបុរាណកាលមក មានការតាំងបង្ហាញ ពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងគ្រប់ទម្រង់ សូមអញ្ជើញប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តព្រៃវែង ក៏ដូចជាខេត្តដែល មានព្រំប្រទល់ជាប់គ្នា អញ្ជើញមកចូលរួមលេង កម្សាន្តនៅសង្ក្រាន្តព្រៃវែង ឲ្យបានច្រើនកុះករ។

សូមជម្រាបជូនថា ៖ ឆ្នាំនេះ ការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានគ្រប់ណ្តារាជធានី ខេត្ត សប្បាយ សប្បាយ បំផុត ៕

Powered by Blogger.