អ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ព្រោងព្រាតក្រោយទៅលេងសង្ក្រាន្តនៅប្រទេសថៃ Songkran MAHANAKHON

 (ភ្នំពេញ)៖ តារាខ្មែរ ទៅអួតសង្ក្រាន្តនៅប្រទេសថៃ ខណៈតារាថៃ មកបង្អាប់ចូលឆ្នាំនៅខ្មែរ! នេះជាការលើកឡើងតាមរយៈ


 បណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីឃើញ អ្នកនាងគង់ ច័ន្ទស្រីមុំ តារាសម្ដែង និងជាពិធីការិនីដ៏ល្បីមួយរូប ជាមួយនឹងមុខរបរជំនួញដ៏ធំ ដ៏ស្រស់ស្អាតសោភា មានវត្តមាន ទៅលេងសង្ក្រាន្ត នៅប្រទេសថៃ Songkran MAHANAKHON ហាក់ដូចជាបង្ហាញ ឲ្យបរទេសឃើញ ថាគាត់ជាបុគ្គលមួយ រូបដែលមានឈ្មោះល្បី និងជាជនជាតិខ្មែរ បែជា ចាប់យកវប្បធម៌ ប្រពៃណីរបស់ប្រទេសថៃ ស្របពេលដែល ប្រទេសកម្ពុជា បាននឹងកំពុងអភិរក្ស ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរ ជាពិសេសនៅក្នុង រដូវបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នៅប្រទេសកម្ពុជា បានរៀបចំសង្ក្រាន្តឆ្នាំថ្មី តាមបណ្ដារាជធានីខេត្ត ដល់ថ្នាក់ក្រុងស្រុក សង្កាត់ឃុំ ភូមិ តាមវត្តអារាម មានប្រជាពលរដ្ឋដ៏ច្រើន ចូលរួមសប្បាយ លេងល្បែងប្រជាប្រិយ ប្រកបដោយភាពផុសផុល ក្រោមម្លប់សន្តិភាព។

ផ្ទុយទៅវិញ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក តារាខ្មែរមួយរូប អ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ព្រោងព្រាត ក្រោយទៅលេង សង្ក្រាន្តនៅប្រទេសថៃ ហើយថតផ្សាយបង្អួត លើបណ្ដាញសង្គម របស់ខ្លួន ! ទន្ទឹមនឹងដែរ មានតារាថៃមួយរូប បានមកលេងកម្ពុជា ហើយផុសថា ចូលឆ្នាំស្រុកខ្មែរ អត់មានភ្ញៀវមកលេង ! ។

ចំណុចត្រង់នេះ មិនមានន័យថា ប្រជាពលរដ្ឋខ្មែរណាម្នាក់ ស្អប់ខ្ពើមគាត់ ឬរារាំងសេរីភាព ក្នុងការសប្បាយ របស់គាត់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកនាងគង់ ច័ន្ទស្រីមុំ ដែលជាតារាសម្ដែង ពិធីការិនី និងអ្នកជំនួញ មានមុខមាត់ល្បី ទៅប្រទេសកម្ពុជា ទៅបង្ហាញមុខ លើទឹកដីប្រទេសគេ ហើយបង្ហាញ ពីការចូលរួមសង្ក្រាន្ត លក្ខណៈបែបបរទេស ស្មើនឹងផ្សព្វផ្សាយ វប្បធម៌របស់ជាតិគេ។

ហើយប្រជាពលរដ្ឋ ក៏មិនរើសអើង ជាតិសាសន៍នោះ សំខាន់យើងជាខ្មែរ បង្ហាញសង្ក្រាន្តឆ្នាំថ្មី របស់ជាតិយើងមាន អ្វីខ្លះដើម្បីឱ្យបរទេសបានស្គាល់ ។

សូមបញ្ជាក់ថា ៖ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅ មានបងប្អូនប្រជាពលរដ្ឋ តាមបណ្ដារាជធានីខេត្ត ចូលរួមសង្ក្រាន្តឆ្នាំថ្មីច្រើនបំផុត ជាមួយនឹងភាពរីករាយ ពេញចិត្តរាល់សកម្មភាព នៃការរៀបចំតុបតែង កន្លែងសង្ក្រាន្តឆ្នាំថ្មី ។

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្តល់រង្វាន់សម្រាប់ ខេត្តណា ដែលមិនមាន គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតី ភាពសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នា រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើ អភិបាលខេត្ត ឡើងច្រៀងទៀត រឹតតែប្រសើរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់ សម្រាប់ខេត្តណា ដែលមិនមានគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ នេះ។

ចំពោះអ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ ព្រោងព្រាតក្រោយ ទៅលេងសង្ក្រាន្តនៅ ប្រទេសថៃ Songkran MAHANAKHON ទុកឱ្យប្រជាពលរដ្ឋ វាយតម្លៃចុះ ហើយខាងក្រសួង ពាក់ព័ន្ធពិចារណា តាមជំនាញ វប្បធម៌ចុះ៕

Powered by Blogger.