លោក គង់ រិទ្ធា នាំយកគ្រឿងឧបភោគ បរិភោគជូនគ្រួសារមួយ ដែលខ្វះខាតនិង មានកូន៥នាក់ក្នុបន្ទុក រស់នៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត...

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គង់ រិទ្ធា បានយកគ្រឿងឧបភោគ បរិភោគចែកដល់ គ្រួសារមួយដែលមានជីវភាពខ្វះខាតខ្លាំង មុខរបរ រើសអេតចាយ និងមានកូនក្នុង


បន្ទុក៥នាក់តូចៗ និងកូនតូចកំពុងស្រែករកទឹកដោះគោបៅ គួរឲ្យអាណិតជាខ្លាំង ដែលរស់នៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គង់ រិទ្ធា បានចែកគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ទឹកបរិសុទ្ធ ស្ក អំបិល ត្រីខ និងថវិកា១០០,០០០ រៀល ក្នុងនោះថវិកា លោក ឯម វុត្ថន ប្រធានរដ្ឋបាល ក្រុងប៉ោយប៉ែត ៥០,០០០ម៉ឺនរៀល៕








Powered by Blogger.