-
- (ខេត្តបន្ទាយមានជ័យ)៖
ភ្លើងឆេះផ្ទះខ្ទមសង់ពី ឈើប្រក់ស័ង្កសី៣ខ្នងផ្ទះ នៅផ្សារដើមពុទ្រា
ផ្អើលមនុស្សស្នាក់ នៅអគារធំៗជុំវិញ រត់ចុះដីព្រោងព្រាត ដែលកើតហេតុ នៅវេលាម៉ោង៤និង៣០នាទី
ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣ នៅក្រោយផ្សារដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១
សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
- ម្ចាស់ផ្ទះបានប្រាប់ថា
ពេលហេតុការណ៍បានកើតឡើង ខ្លួនកំពុងតែដេក នៅក្នុងផ្ទះសុខ ស្រាប់តែឮសម្លេងគេស្រែកឆោ ឡោថាមានភ្លើងឆេះផ្ទះ
ស្រាប់តែខ្លួនភ្ញាក់ឡើង មានអណ្តាតភ្លើង ឆេះចេញមកតែម្តង ភ័យខ្លាំងពេក
និងភ្លើងឆេះខ្លាំង ពេកបណ្តាលឲ្យ រត់ចេញតែខ្លួន ស្រវាយកអ្វីក៏មិនទាន់ មានខោអាវ
ម៉ុងភួយ ទូរសព្ទ ខ្សែកបន្តិចបន្តួច ឯកសារគ្រួសារ និងសម្ភារមួយចំនួនទៀត
ដែលយកមិនទាន់ ពួកគាត់សូមឲ្យ អាជ្ញាធរជួយពួកគាត់ផង ពួកគាត់ជាពល រដ្ឋខ្វះខាត
គ្មានអ្វីនៅសល់ទេ។
- ក្រោយពីហេតុការណ៍
បានកើតឡើងភ្លាមៗនោះ អាជ្ញាធរ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថ
យោធាសឹងរងក្រុង រួមទាំងប្រជាពល រដ្ឋបានយករថយន្ត ចំនួន២គ្រឿងមក បាញ់ទឹកពន្លត់
ទប់ស្កាត់ការរាលដាល តែផ្ទះដែលសង់ពីកូន ឈើប្រក់ស័ង្កសីចំនួន ៣ខ្នងនោះ
ឆេះទាំងស្រុងតែម្តង។ សមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គីសនី ទើបបណ្តាលឲ្យឆាបឆេះ។
- ដោយឡែកបុក្គលិកកាស៊ីណូ
ទាំងខ្មែរ និងជនជាតិដែល ស្នាក់នៅអគារធំៗជុំវិញនោះ នាំគ្នាសម្រុង ចុះចេញ មកក្រៅអគារតែម្តង
ហាក់ដូចបាក់ស្បាត ឲ្យតែឮសូរករណីភ្លើ ងឆេះម្តងៗ បន្ទាប់ពីមានករណី ភ្លើងយក្សឆេះនៅកាស៊ីណូ
នៅមាត់ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ដែលបានសម្លាប់ មនុស្សជិត៣០នាក់កន្លងមក៕
Post a Comment