-
- (ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសន៍
ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ
បានសម្តែងការគាំទ្រ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧នេះ
ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅ រោងចក្រសហគ្រាស
ឱ្យបានច្រើនបន្ថែមទៀត។
- លោកយល់ឃើញថា
នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹម តែទៅលើការងារ របស់កម្មករនិយោជិត
នៅតាមបណ្តារោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ ស្ថានភាពជីវភាពនៃ ក្រុមគ្រួសារកម្មករ
និយោជិតទៀតផង។
- ជាក់ស្តែងដូចជា
គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត ឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍
នៅក្នុងតំបន់ក្បែរ រោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់ កម្មករនិយោជិតដែ លមានកូនតូច
អាចយកកូនទៅ ផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅ ក្បែរកន្លែងធ្វើការងារ របស់ខ្លួនទៀតផង។
- លោក ប៉ាវ
ស៊ីណា លើកឡើងថា កន្លងមកកម្មករ និយោជិតដែលមានកូនតូច តែងសម្តែងការព្រួយ បារម្ភអំពីបញ្ហាសុខភាព
សុវត្ថិភាព និងការមើលថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។
- ដូចនេះ
ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងក្បែររោងចក្រ សហគ្រាស
នឹងធ្វើឲ្យកម្មករនិយោជិត ដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោត អារម្មណ៍ទៅលើការងារ។
- ក្នុងនាមជាប្រធាន
សហជីពតំណាងកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មករនិយោ ជិតដែលមានកូនតូចៗ
ពិតជាចង់ឃើញការ មានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្បែររោងចក្រសហ គ្រាសបានឆាប់
ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលា ទៅតាមដំណាក់កាល
ដូចដែលរាជរដ្ឋាភិបាល បានកំណត់ការអនុវត្ត ក្នុងគោលនយោបាយ នៃអាណត្តិទី៧នេះដែរ។
- សម្តេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗ នេះដែរថា
រាជរដ្ឋាភិបាលបាន គិតគូរជាជំហាន ដើម្បីជួយសម្រួលដល់ កម្មករ-កម្មការិនី ដែលមកធ្វើការ
ជួបការលំបាកក្នុង ការថែទាំកូន ដោយខ្លះ អាចយកកូនទៅ ផ្ញើអ្នកជិតខាង
ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពី សុវត្ថិភាពកូនផងនោះ។
- ដូចនេះ
ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស
គឺជាការគិតគូរពី អត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំង សម្រួលបន្ទុកអាណា ព្យាបាលក្នុងការមើល
ថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រា ចូលសិក្សារបស់កុមារ ចាប់ពីកំរិតមត្តេយ្យផងដែរ។
- ជាមួយគ្នា
មត្តេយ្យសហគមន៍ គឺមិនមែនសម្រាប់តែ បងប្អូនកម្មករកម្មការិនី ប៉ុណ្ណោះទេ
តែក៏សម្រាប់កូនចៅ ប្រជាពលរដ្ឋនៅក្នុង សហគមន៍នោះផងដែរ ដែលអាចយកកូន ចៅទៅដាក់នៅមត្តេយ្យ
សហគមន៍នៅក្បែរ ផ្ទះរបស់ពួកគាត់។
- គួរបញ្ជាក់ថា
ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ
គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងា រអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល
អាណត្តិទី៧ ដែលត្រូវ អនុវត្តក្នុងរយៈពេលពីរឆ្នាំ។
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា
តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត
រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែល មានរោងចក្រ។
- យោងតាមរបាយការណ៍
របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨
មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់
និងសម្រាលកូនបានចំនួន ៤០៦,០១២នាក់។
- ដោយឡែក
គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ
មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕
-
Post a Comment