បុរសម្នាក់បានស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូបុកជា មួយរថយន្ត………

(ខេត្តកំពង់ស្ពឺ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុក ជាមួយរថយន្ត លើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី១៧ខែ មេសាឆ្នាំ២០២៤។



សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាមុនកើត ហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខតាកែវ1X-7783 អ្នកបើកបរឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់) ។



រស់នៅភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិស ខាងត្បួងទៅទិស ខាងជើង លុះមកដល់ ចំណុចកើតហេតុខាង លើបានបុកជាមួយ រថយន្តគ្រឿង ម៉ាកកាមម៉ារី បាឡែន ពណ៍ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2Q-6972



អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយ ពេលកើតហេតុ) ដែលកំពុងបើកបរបញ្ជ្រាស ទិសគ្នា ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តងទៅ។



សមត្ថកិច្ចបានបន្ត ទៀតថាក្រោយកើត ហេតុមន្ត្រីជំនាញបានធ្វើវាស់វែង ព្រមទាំងបានប្រគល់ សពជនរងគ្រោះឲ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំង២ រក្សាទុកនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាល ត្រពាំងគង៕




Powered by Blogger.