អ្នកនាំពាក្យ ក្រសួងសាធារណការ ៖ សូមសមត្ថកិច្ច ជំនាញពិនិត្យដើម្បី ចាត់វិធានការ តាមផ្លូវច្បាប់ ផ្លាកលេខ មិនទាន់មាន ចុះបញ្ជីជាមួយក្រសួង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ផ្លាកលេខខាងលើមិនទាន់មានចុះបញ្ជីជាមួយក្រសួងនោះទេ។ សូមសមត្ថកិច្ចជំនាញពិនិត្យដើម្បី ចាត់វិធានការតាមផ្លូវច្បាប់។សូមអរគុណ ។ នេះជាការលើកឡើង របស់លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។



ក្រសួងសាធារណការ និងដឹកជញ្ជូន សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះ កន្លងមកអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា យានជំនិះមួយចំនួនបាន បំពាក់ផ្លាកលេខសម្គាល់ យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់ លក្ខណៈសម្គាល់ ជាពិសេសបានច្នៃ ប្រឌិតថ្លាកលេខ ពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់ លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ដែលផ្លាកលេខ សម្គាល់យានជំនិះ ទាំងអស់ត្រូវចេញ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន លើកលែងតែ ផ្លាកលេខនគរបាល និង ផ្លាកលេខខែមរភូមិន្ទ  ដែលត្រូវចេញ ដោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។



ដូចនេះ ដើម្បី រួមចំណែកក្នុងការ ទប់ស្កាត់ភាពមិន ប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បី ថែរក្សាស្ថិរភាព សុវត្ថិភាព និង សន្តិសុខសង្គម អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖

១.គ្រប់យានជំនិះ មុនធ្វើចរាចរណ៏ តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជី ដើម្បីទទួលបាន បណ្ណសម្គាល់ និងផ្លាកលេខឱ្យបាន ត្រឹមត្រូវតាមនីតិវិធី



២.ផ្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឱ្យ បានត្រឹមត្រូវតាមយាន ជំនិះដែលបានចុះបញ្ជី

៣. ហាមយកផ្លាកលេខ សម្គាល់យានជំនិះ ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះ ផ្សេងដែលនាំចូល មិនស្របច្បាប់

៤.ហាមប្រើប្រាស់ ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែល ផ្ទុយពីផ្លាកលេខ ចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន




៥. ហាមផ្ទុកសម្ភារ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឱ្យបាំងផ្លាកលេខ

៦.នៅពេលយានជំនិះ ខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូ វបំពេញកាតព្វកិច្ច លុបចេញ ពីបញ្ជីយានជំនិះ ដោយនាំយកមក នូវបណ្ណសម្គាល់ និងផ្លាកលេខ សម្គាល់យានជំនិះ ទៅ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវា សាធារណៈដែលកំណត់ ដោយក្រសួង សាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកនឹងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ តឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលបានប្រើប្រាស់ផ្លាក លេខសម្គាល់យាន ជំនិះខុសពីនីតិវិធី ដូចបានជម្រាបជូនខាងលើ ក្រោយពីការចេញ សេចក្តីជូនដំណឹង។

សូមម្ចាស់កម្មសិទ្ធិយាន ជំនិះគ្រប់ប្រភេទ ចូលរួមអនុវត្តខ្លឹម សារនៃសេចក្តីជូន ដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕









Powered by Blogger.