អាជ្ញាធរទេសចរណ៍ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ខេត្តសៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំការសម្តែងឆៃយាំ រយៈពេល៤ថ្ងៃ ដើម្បីទទួលភ្ញៀវទេសចរ ដែលបានធ្វើដំណើរ មកដល់ទឹកដីកម្ពុជា នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ។



យោងតាមមន្ត្រីមន្ទីរ ទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ការសម្តែងនេះធ្វើ បានចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលជាការអនុវត្តន៍ តាមអនុសាសន៍ណែ នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេច បានលើកឡើងក្នុង ឱកាសអញ្ជើញបើក ពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

ប្រភពបន្តថា នៅពេលដែលភ្ញៀវទេសច រអញ្ជើញចាកចេញពីយន្តហោះ ពួកគាត់ត្រូវបានទទួល ស្វាគមន៍ពីមន្ត្រីកម្ពុជា ដោយបំពាក់ក្រមាម្នាក់មួយ និងមានការលេងឆៃយាំ ជូនភ្ញៀវទេសចរទស្សនា កម្សាន្តផងដែរ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងឱកាស អញ្ជើញបើកពិធីបុណ្យ ទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានណែនាំឲ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំភ្លេងឆៃយាំ ស្វាគមន៍អ្នកទេសចរ នៅតាមព្រលានយន្តហោះ ដែលជាការស្វាគមន៍ មុនចូលមកលេងកម្សាន្តនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្វាគមន៍ភ្ញៀវ នៅព្រលានយន្ដហោះ គឺជាកិច្ចការសំខាន់ ដែលអាច ឲ្យមនុស្សប្ដូរចិត្ដ ពីការមកលេង១ថ្ងៃ ទៅជា៥ថ្ងៃ ដែលនេះ ជាកិច្ចការសំខាន់៕

Powered by Blogger.