ស្នងការនគរបាល ខេត្តសៀមរាប និងមានការផ្លាស់ប្តូរ អ្នកថ្មីមកជំនួស ប្រមាណ២ទៅ៣ថ្ងៃខាង មុខទៀតនេះហើយ.....

(ខេត្តសៀមរាប)៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អតីត​ស្នងការ​នគរបាល ​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា


​ ស្នងការ​នគរបាល​ ខេត្តសៀមរាប​ជំនួស​លោក ឧត្ដមសេនីយ៍ទោ តេ​ង ចាន់​ណា អតីត​ស្នងការ​នគរបាល​ខេត្តសៀមរាប​ផ្ទេរ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ពិធី​ប្រកាស​ចូល​កាន់ ​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព ​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​ នគរបាល​ជាតិ នៅ​ស្នងការដ្ឋាន ​នគរបាល​ខេត្តសៀមរាប ។

ចំណែក​លោក​ ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ផ្ទេរ​ទៅ​ កាន់​ជា​ស្នងការ​នគរបាល​ខេត្ត ឧត្តរមានជ័យ​ជំនួស លោក​ឧត្តមសេនីយ៍ទោ ហួត សុធី មក​កាន់​ស្នងការ ​នគរបាល​ខេត្តសៀមរាប​វិញ ។
ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។
លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ។
ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។
លោក​ឧត្តមសេនីយ៍ត្រី សែ​ម គ​ន្ធា អតីត ស្នងការ​រង​នគរបាល ​រាជធានី​ភ្នំពេញ និង បច្ចុប្បន្ន​ជា​អនុប្រធាន​នាយកដ្ឋាន​អង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវ​បាន​តែងតាំង​ជា​ ប្រធាន​នាយកដ្ឋាន ​អាវុធ​ជាតិ​ផ្ទុះ ៕


Powered by Blogger.