ស្ត្រីវ័យ២៨ឆ្នាំ ឈឺពោះឆ្លងទន្លេម្នាក់ ឯងនៅតាមផ្លូវ កាលពីវេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា

(ភ្នំពេញ)៖ ស្ត្រីក្នុងលោកពិតជាពិបាក ជាម្តាយយើង ភរិយាយើង បងស្រីយើង ប្អូនស្រីយើង កូនស្រីយើង ! តើអ្នក


យល់ពីអារម្មណ៍១នេះទេ ខណៈស្ត្រីម្នាក់ឈ្មោះ ពូន សៀកម៉ី អាយុ២៨ឆ្នាំឈឺពោះឆ្លងទន្លេ ម្នាក់ឯងនៅតាមផ្លូវ កាលពីវេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវ ល្បឿនលឿន ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកពោធិចិនតុង។



នៅឯមន្ទីរពេទ្យបណ្តា អ្នកគ្រូពេទ្យបានធ្វើការ តាមវិជ្ជាជីវ:ដោយ យកចិត្តទុកដាក់ ។ ដោយមើលឃើញនូវ ស្ថានភាពជីវភាព ជួបការលំបាកនិងដោយ ក្ដីអាណិតអាសូរផងនោះ ក្រុមសង្គ្រោះបន្ទាន់៧១១ ,ក្រុមគ្រូពេទ្យបង្អែកពោធិចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន បានជួយឧបត្ថម្ភ ដូចជាសម្លៀកបំពាក់ សម្រាប់ម្តាយនិងទារក និងថវិការមួយ ចំនួនថែមទៀតផង ។



ក្នុងសមត្ថកិច្ចបញ្ជាក់ថា ៖ រថយន្តសង្រ្គោះ R.៤០  016700700 ក្រុមសង្រ្គោះរួមមាន ៖ ១.លោក ពៅ ម៉ៃ (បើកបរ) ២.លោកស្រី អុិន សូលីដា (ប្រធានក្រុម) ៣.កញ្ញា ស៊ិន គន្ធវិច្ចិកា (ជំនួយការ) ៤.លោកស្រី យុន សុចិន្ដា (ពេទ្យឆ្មប) ៥.លោក កែវ ពិសី (រូបភាព) ៕






Powered by Blogger.