គណៈកម្មការវត្តបឹងត្រាវ បានធ្វើកម្មពិធី ការមួយគូដើម្បី អបអរសាទក្នុងឳកាស បុណ្យចូលឆ្នាំខ្មែរ បានចំណងដៃ យកទៅកសាងវត្ត...

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២៤នេះ គណៈកម្មការអាចារ្យ វត្តបឹងត្រាវ មេឃុំបត់ត្រង់ និង


ប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ជាង១.០០០នាក់បានចូលរួម ធ្វើពិធីការមួយគូរ ដើម្បីអបអរសាទក្នុង ឳកាសបុណ្យចូលឆ្នាំខ្មែរ បានចំណងដៃទុកកសាងវត្ត ។



ប្រធានគណៈកម្មការអាចារ្យ វត្តបឹងត្រាវ ឈ្មោះ ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យុវជន និងយុវនារី ជាកូនចៅ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំបត់ត្រង់ បានស្មាក់ចិត្តការ នេះ កូនប្រុសនាម ទឺ តុង និងកូនស្រីនាម សូត្រ លីដា រស់នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ។



លោក ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា ពិធីការកូនក្រមុំ និងកូនកំលោះនោះម៉ោង៣រសៀល កូនក្រមុំ និងកូនកំលោះ ស្លៀកពាក់តុបតែង ខ្លួនយ៉ាងស្អាត មកដល់វត្ត មានប្រជាពលរដ្ឋជាង១.០០០នាក់ បានចូលរួមក្នុង នោះមាន២០០នាក់ បានលើកជំនូន ចំរុះ២០០គូរ ចេញពីវត្ត ហែរតាមផ្លូវជាតិអមទៅដោយ ភ្លេងខ្មែរ និងក្រុមឆៃយ៉ាំ យ៉ាងឆ្ងាយ ហើយហែរចូល មកក្នុងវត្តវិញ បន្ទាប់មក អាចារ្យឲ្យពរជ័យ ដល់កូនក្រមុំ និងកូនកំលោះ និង លោកមេឃុំ អ្នកមុខអ្នកការ ម្តាយកូន ប្រុស ស្រី និងប្រជាពលរដ្ឋចូលរួម កាត់សក់ និងបង្កក់សិរីសួស្តី បន្ទាប់មកទៀត ប្រជាពលរដ្ឋ ទាំង១.០០០នាក់នោះនាំគ្នា សែនចងដៃ យ៉ាងច្រើន និងសប្បាយរីករាយផងដែរ ក្នុងនោះកូនកំលោះ តោងស្បៃកូនក្រមុំ បន្តទៅលេង គប់កញ្ញាធ្លាក់ទឹក រាំវង់កំដរហូត ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ត្រាស់ ទើបបញ្ចប់កម្ម ពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។



លោក ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា កម្មពិធីការនេះ គ្រាន់តែការលេងៗ ទេមិនយកគ្នាជាប្តី ប្រពន្ធឡើយ ការហើយកូន ប្រុស ស្រី នៅផ្ទះគេរៀងៗខ្លួន ។



ក្នុងនោះលោក ភឹម សំអាត បានធ្វើការកោត សរសើរដល់ កូនក្រមុំ និងកូនកំលោះ បានស្មាក់ចិត្តការ ដោយពុំមានការ ទើសទាល់ខ្មាសអៀន អ្វីនោះឡើយ ដើម្បីយកចំណង ដៃកសាងវត្ត បើទោះបីអ្នកទាំង២ ពុំបានគ្នាជាប្តី ប្រពន្ធ ពិតក៏ដោយ លោកបានបួងដល់ វត្ថុសក្តិសិទ្ធក្នុង លោកជួយបីបាច់ ថែរក្សាដល់ក្មួយ ស្រី ប្រុស ទាំង២ឲ្យជួប តែសេចក្តីសុខក្នុង ឳកាសបុណ្យ ចូលឆ្នាំខ្មែរនេះផងដែរ។



លោក ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា ថ្ងៃនេះមានកម្មពិធីការ ក្នុងវត្តបឹងត្រាវនេះ ត ពីដូនតាមុនៗជារៀងរហូតមក ឲ្យតែចូលឆ្នាំ ម្តងៗគេតែងតែធ្វើពិធីការ មិនដែលដាច់ គឺតាំងពីសម័យកាល ៦០ឆ្នាំ មុនមកម្លេះ ពេលខ្លះការដល់ទៅ ៥គូឯណោះ ប្រជាពលរដ្ឋចូលរួមលេង ឆ្នាំខ្លះរាប់ម៉ឺននាក់ក៏មាន។



ដំណាក់កាល ជំនាន់កូវីដ.១៩ វត្តបឹងត្រាវត្រូវផ្អាត់ ដំណើរការ ជាបណ្តោះអាសន្ន មួយរយៈ។ ដោយសារតែ រដ្ឋាភិបាលដឹកនាំដោយ សម្តេច តេជោហ៊ុនសែន អតីតៈ នាយករដ្ឋមន្ត្រី និងសម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូដល់ ទីវត្តអារាមដែល បានផ្អាក់ដំណើរការមួយ រយះក្នុងសម័យកូវីដ.១៩ ក្រោយពីចប់កូវីដ.១៩ ហើយសម្តេច តេជោហ៊ុនសែន បានបើកឲ្យ វត្តទូទាំងប្រទេសដំណើរការឡើងវិញ វត្តបឹងត្រាវក៏ដំណើរការដូចធម្មតាដែរ តែ២ឆ្នាំមុន វត្តបឹងត្រាវនេះ ពុំមានប្រជាពលរដ្ឋ មកលេងក្នុងឳកាសបុណ្យ ចូលឆ្នាំខ្មែរនោះទេ តែឆ្នាំនេះមានប្រជាពលរដ្ឋ មកលេងច្រើនជាងឆ្នាំមុន ដោយសារតែគណៈ កម្មការអាចារ្យវត្ត រកល្បែងប្រជាប្រិយ៍ ជាច្រើនមកលេងក្នុង វត្តបឹងត្រាវ នេះពិសេសកញ្ញាធ្លាក់ទឹក៕




























Powered by Blogger.