បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានយៈពេល៤ថ្ងៃ សមត្ថកិច្ចយាមកាម យ៉ាងតឹងរឹងធ្វើឲ្យ ក្រុមយុវជន និងយុវនារី លេង ប៉ាតម្សៅ បាញ់ទឹកមាន ក្រមសីលធម៍ល្អ ការស្លៀកពាក់បានត្រឹមត្រូវ ចំណែកភ្ញៀវ ទេសចរណ៍មក លេងកំសាន្ត ជាង៩០០.០០០នាក់ និងភ្ញៀវអន្តរជាតិ ប្រហែល២.០០០នាក់

 (ខេត្តបន្ទាយមានជ័យ)៖ ចាប់ពី ថ្ងៃទី ១៣ រហូតដល់ ថ្ងៃទី ១៦ ជាថ្ងៃបញ្ចប់បុណ្យ ចូលឆ្នាំខ្មែរ នេះមានភ្ញៀវ


 ទេសចរណ៍ មកលេងកំសាន្ត ក្នុងខេត្តបន្ទាយមានជ័យ តាមក្រុង ស្រុក ជាង ៩០០.០០០នាក់ ក្នុងនោះក៏មានភ្ញៀវអន្តរជាតិ ប្រហែល២០០០នាក់ មកលេងផងដែរ ដោយសារតែ សមត្ថកិច្ចបានយាម កាមយ៉ាងតឹង រឹងធ្វើឲ្យក្រុមយុវជន និងយុវនារីមកលេង ក្នុងឪកាសបុណ្យ ចូលឆ្នាំខ្មែរនេះ លេង ប៉ាតម្សៅ បាញ់ទឹកនៅតាមដងផ្លូវជាតិ និង នៅក្នុង សួនតេជោ ឈ្នះ ឈ្នះ មានក្រមសីលធម៍ល្អ ការស្លៀកពាក់បានត្រឹមត្រូវ ចំណែកគ្រោះថ្នាក់ចរាចណ៍ មានតិចតួចបំផុត។



បុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ .១៤. ១៥ និងបញ្ចប់នៅ នៅល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤នេះ ខេត្តបន្ទាយមានជ័យ មាន យុវជន យុវនារី រាប់មុឺននាក់ មកពី ក្រុងស្រុក តាម ជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តទាំងហ្វូងៗ មកលេងកំសាន្តនៅ សួនតេជោ ឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងតាមដងផ្លូវសាធារណៈ យ៉ាងមហោឡារិក អធិកអធម ក្នុងនោះមានលេងនៅ ប្រាសាទបន្ទាយមានឆ្មា អាងជើងគ្រួស ស្ពានភ្ជាប់និស្ស័យ ផ្លូវដើមពុទ្ទ្រា អាងត្រពាំងថ្ម រមណីយ៍ដ្ឋានភ្នំតូច រមណីយ៍ដ្ឋានភ្នំបាក់ រមណីយ៍ដ្ឋានភ្នំជញ្ជាំង រមណីយ៍ដ្ឋានសួនស្នេហ៍ជនបទ ដុងអរញ្ញ អូរខៃដន និងទីវត្តអារាមនានាក្នុងខេត្ត សរុបប្រហែលជាង ៩០០.០០០នាក់ ភ្ញៀវបរទេសមាន ប្រហែល២.០០០នាក់។ 



លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាម បទបញ្ជារបស់គណៈ បញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទ បញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ ដែលចំណុះឲ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខ ឲ្យបានដាច់ខាតក្នុង ឳកាសបុណ្យចូលឆ្នាំខ្មែរ៤ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិ ឲ្យបានម៉ឺងម៉ាត់។



ធ្វើឲ្យ យុវជន យុវនារី មកលេងក្នុងឳកាស បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ លេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ វាយក្អម ទាញទាញព្រាត់ លាក់កន្សែង លេងកំសាន្ត និងល្បែងប្រពៃណី ជាច្រើនទៀត មានក្រមសីលធម៍ល្អ មិនដូចឆ្នាំកន្លងមកទេ យុវនារី វ័យក្មេងៗស្លៀកពាក់បានសមរម្យ មិនស្លៀកពាក់សិចស៊ី លេចមុខ លេចក្រោយនោះទេ ចេះគោរព ក្រមសីលធម៍ បានល្អ ក្នុងនោះគ្មានអំពើហឹង្សា សន្តិសុខសណ្តាប់ធ្នាប់ល្អ ។



ហើយក្នុងឳកាសបុណ្យ ចូលឆ្នាំនោះដែរ ល្បែង ដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណី ថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សា បណ្តាលមកពីការ រាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងស៊ីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ពុំមានកើតឡើងដែរ។



ម៉្យាងវិញទៀតប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្ន ក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗមានអគ្គីសភ័យ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំ ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់ សណ្តាប់ធ្នាប់សង្គម ជាដើមពុំមានកើតឡើង ដែរចំណែកគ្រោះថ្នាក់ចរាចរណ៍ វិញកើតឡើងតិចតួចបំផុត។



នៅក្នុងឱកាសដ៏មហា ប្រសើរប្រកបដោយសិរីសួស្តី នេះលោក អ៊ុំ រាត្រី បានថ្លែងសារទៅកាន់ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ព្រមទាំងវិស័យឯកជន នានា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត ដែលបាន យកចិត្តទុកដាក់រៀប ចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ បានល្អប្រសើរជាងការរំពឹងទុក ដែលមានកម្ម វិធីជាច្រើនក្នុង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤នេះ បានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមកំសាន្ត យ៉ាងច្រើនកុះករ និងមានការស្ងើច សរសើរគ្រប់ៗគ្នា។



លោក អ៊ុំ រាត្រី មានសេចក្តីសោមនស្ស រីករាយជាទីបំផុត សូមប្រគេនពរជ័យ សិរីសួស្តី វិបុលសុខ ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ លោក លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ បងប្អូន ប្រជាពលរដ្ឋគ្រប់រូប សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ រកទទួលទានមានបានគ្រប់ ក្រុមគ្រួសារ និងការបំពេញកិច្ចការអ្វីៗ សម្រេចបានដូចបំណង ប្រាថ្នាផងដែរ ៕



















Powered by Blogger.