ការស្រាវជ្រាវថ្មីបានរក ឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ ព្រៃកោងកាង នៃប្រទេសកម្ពុជា

(ភ្នំពេញ)៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី


 សហការជាមួយ ក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍ សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅ តំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មី បានរកឃើញវត្តមាន សត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។



នេះបើតាមការឱ្យដឹងពីអង្គការ Fauna & Flora Cambodia Programme ដែលផេកក្រសួងព័ត៌មាន បានបង្ហោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។



ការសិក្សាស្រាវជ្រាវ របស់អង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា និង សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅក្នុង ដែនជម្រកសត្វព្រៃពាមក្រសោប ២៣ ៧៥០ហិកតា និងតំបន់រ៉ាមសារកោះកាពិ ១២ ០០០ហិកតា ។



ការរកឃើញនេះ ផ្តល់ជាចំណេះដឹងមូលដ្ឋាន អំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹង អាចរកឃើញ ប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវ នាពេលអនាគត ។



ក្នុងស្រាវជ្រាវនេះ ក៏បានរកឃើញនូវ ប្រភេទសត្វជាច្រើនប្រភេទ ដូចជា សត្វស្វាកន្ទុយវែង ជាប្រភេទជិតផុតពូជ, សំពោចធំ, សត្វភេរោមច្រមុះ, ភេខ្មៅ, និង ខ្លាត្រី ជាប្រភេទងាយរង គ្រោះផងដែរ៕








Powered by Blogger.