យុវជនម្នាក់ជិះម៉ូតូ លឿនជ្រុលទៅ បុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ នៅនិងកន្លែង....

 (ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណ: ជិះម៉ូតូយ៉ាងលឿន រេចង្កូតទៅបុកជាមួយ និងបង្គោលភ្លើង យ៉ាងពេញ


ទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង០៥នាទីយប់រំលង អាធ្រាតថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញយុវជនរងគ្រោះ ខាងលើនេះជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GM-8604 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សីដោយ មិនបានពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿន ដូចហោះក្នុងទិសដៅពី លិចទៅកើត ហើយក៏បានរេចង្កូតទៅបុក ជាមួយបង្គោលភ្លើងមួយ ដើមបណ្តាលឲ្យបែក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការណ៍ជាមួយ កម្លាំងជំនាញនគរបាល ចរាចរណ៍ខណ្ឌទួលចុះមកធ្វើការ វាស់វែងនិងយកសពទៅ តម្កល់ទុកដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារមកទទួល យកទៅធ្វើ បុណ្យតាមប្រពៃណី៕

Powered by Blogger.