ចូលឆ្នាំប្រពៃណីជាតិរយៈ ពេលពីរថ្ងៃមានភ្ញៀវ ជាតិនិងអន្តជាតិចំនួន សរុប៣១៦.៩១៩នាក់

(ខេតបន្ទាយមានជ័យ)៖ ភ្ញៀវជាតិនិងអន្តជាតិ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ ទៅលេង


កម្សាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់១៥ ខែមេសា ឆ្នាំ២០២៤នេះ មានប្រមាណជាង ៥០ម៉ឺននាក់ក្នុងនោះ ដែរពួកគាត់បាន ដើរទៅលេងកម្សាន្ត នៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ និងបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែត និងតាមវត្តអារាម តំបន់រម្មណីយ៍ដ្ឋានមាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុសស្រុកថ្មពួក និងអាងតំត្រពាំងថ្ម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្ត។

គួរជម្រាបថា ភ្ញៀវជាតិដែលមកលេង កំសាន្តនៅសួនតេជោ ឈ្នះឈ្នះក្រុងសិរីសោភ័ណ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោកអភិបាលខេត្ត បន្ទាយមានជ័យ អ៊ុំ រាត្រី បានរៀបចំល្បែងប្រជាប្រិយ៍ មានដូចជា បោះឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ស្វាដណ្តើមស្លឹកឈើ និងរាំ បាញ់ពពុសសាប៊ូ និងបាញ់ទឹកឱ្យ ត្រជាក់ហើយមាន ទទួលនំបញ្ចុកសម្រាប់​ភ្ញៀវទៅទទួលទានផងដែរ។

លោក ឈឿន សេរីវុធ បានបន្ថែមដា បាយការណ៍ដែល ទទួលបាន២ថ្ងៃមានថ្ងៃទី០១ និងថ្ងៃទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្ត មានចំនួន ៣១៦.៩១៩នាក់ក្នុងនោះមានភ្ញៀវជាតិ ៣១៦.១៥៤នាក់ ភ្ញៀវអន្តរជាតិ ១.១៥១នាក់។

លោកបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីថ្ងៃទី១ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវលេងកំសាន្តចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិ ១២៥.៧១៦នាក់ ភ្ញៀវបរទេសចំនួន ៧៦៥នាក់ និងថ្ងៃទី២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមក កំសាន្តចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិ ១៩០.០៥២នាក់ ភ្ញៀវអន្តរជាតិ ៣៨៦នាក់។

អ្នកចូលរួមបាន លើកឡើងថាសង្រ្កាន្ត ឆ្នាំ២០២៤នេះ បានដំណើរការ យ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ  ហើយជាពិសេស បានដំណើរការក្នុង តំបន់រម្មនីយ៌ផ្សេង ដែលជាតំបន់ធម្មជាតិ និងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពីពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្ស ច្រើនបានស្គាល់។ហើយក្នុឱកាស់នោះដែរ បងប្អូនពលរដ្ឋដែលដើរ កំសាន្តនៅរដូវកាចូលឆ្នាំ ខាងលើនោះមានការ សហការសាមគ្គីភាពគ្នាល្អ ចេះអត់ឱនយោគយល់ ដល់គ្នាផងដែរ៕ 

Powered by Blogger.