តើបណ្ណបើកបរជាតិ អាចប្តូរបណ្ណអនុញ្ញាត បើកបរអន្តរជាតិ បានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានពន្យល់ថា ៖ តើបណ្ណ


បើកបរជាតិ អាចប្តូរបណ្ណអនុញ្ញាត បើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានប្រាប់ថា ចម្លើយ៖ អាចស្នើសុំប្តូរបណ្ណអនុញ្ញាត បើកបរអន្តរជាតិបាន

ឯកសារតម្រូវ៖

បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពល ភាពយ៉ាងតិច១ឆ្នាំ)

អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមាន បញ្ជាក់ពីអាជ្ញាធរមាន សមត្ថកិច្ច)

លិខិតឆ្លងដែន និងទិដ្ឋាការមាន សុពលភាពមិន តិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)

*ករណីបណ្ណបើក បរបានប្រឡងនៅកម្ពុជា

លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)

រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

កម្រៃសេវា៖

បណ្ណអនុញ្ញាត បើកបរអន្តរជាតិ   ២៥០.០០០ រៀល

សម្រាប់ព័ត៌មាន លម្អិត(Hotline)៖ 1275 ៕

 

Powered by Blogger.