លោក ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មី បង្ហាញពីទំនុកចិត្ត និងភាពកក់ក្តៅយ៉ាង ខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា


 ឆ្នាំ២០២៤ បានទទួលការចូលរួម ពីប្រជាពលរដ្ឋខ្មែរយ៉ាង ច្រើនលើសលប់ដែល គេមិនធ្លាប់មាន កាលពីពេលមុន។

ចលនាទេសចរដ៏ ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ ឧឡារិកអធិកអធមយ៉ាង ក្រៃលែងបែបនេះ បានញ៉ាំងឱ្យពិធីបុណ្យ ចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈ ពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេស រាប់សែននាក់បានចូលរួម សប្បាយរីករាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មី។

ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាការស្ទុះងើបឡើង វិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំ បានល្អរបស់រដ្ឋបាល រាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ ដែលជំរុញឱ្យប្រជា ពលរដ្ឋចូលរួមនិង សប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាង គេបំផុតមួយទៀតដែល គេមិនអាច មើលរំលងបាន នោះគឺទំនុកចិត្តនិង ភាពកក់ក្តៅដែលប្រជាពលរដ្ឋ ខ្មែរទទួលបានជាង ពេលណាៗទាំងអស់ ពីថ្នាក់ដឹកនាំរបស់ខ្លួន។

នៅម្ខាង កម្ពុជាមាននាយករដ្ឋមន្ត្រី ថ្មីវ័យក្មេងដែលពោរពេញ ដោយថាមពលនិង សមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ យុទ្ធសាស្ត្រដឹកនាំប្រទេស ដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយ ជើងចាស់ដែលពោរពេញ ដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាប និកនិងប្រតិបត្តិករ នៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍគ្រប់បែប យ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែ ក្លាយជាប្រធាន ព្រឹទ្ធសភានីតិកាល ទី៥កាលពីពេលថ្មីៗនេះ។

ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិលើកដំបូង ក្នុងអាណត្តិដឹកនាំថ្មី របស់ឥស្សរជន នយោបាយទាំងពីរដែល ផ្តល់ភាពកក់ក្តៅយ៉ាង ខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី បន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយរួចទៅ ហើយដោយទទួលបាន សំឡេងគាំទ្រពី ប្រជាពលរដ្ឋជាង ៨២%។

ចំណែកការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោ នឹងក្លាយជាប្រធាន ស្ថានប័ននីតិបញ្ញត្តិ កំពូលមួយនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រ ពីអង្គបោះឆ្នោត រហូតដល់ជិត ៩៥% ដែលជាជោគជ័យ ដ៏ធំធេងមួយទៀត។

ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មី ប្រពៃណីជាតិដ៏សប្បាយ រីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារ ទំនុកចិត្តនិងភាពកក់ក្តៅ របស់ប្រជាពលរដ្ឋចំពោះ ថ្នាក់ដឹកនាំក៏ដូចជាចំពោះ អនាគតប្រទេសជាតិ ដ៏ជាទីសង្ឃឹមលើស ពីពេលណាៗទាំងអស់។

ចំនួនទេសចរក្នុងស្រុក ដ៏ច្រើនលើសលប់នេះ ក៏ជាសារបញ្ជាក់អំពីការគាំទ្រ យ៉ាងពេញទំហឹងរបស់ ប្រជាពលរដ្ឋចំពោះ គណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរ ជននយោបាយដ៏ខ្លាំង ពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវា កម្ពុជាឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់៕

Powered by Blogger.