បុរសជាសន្ដិសុខម្នាក់ បានដេកស្លាប់មុខ ផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលជាខ្លាំង

(ភ្នំពេញ)៖ បុរសជាសន្តិសុខម្នាក់ បានដេកស្លាប់នៅ មុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចមូលដ្ឋាន

 


កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលំ  ភូមិអង្គរជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ 

សពជនរងគ្រោះមានឈ្មោះ ឡេង សុគង់ ភេទប្រុស អាយុ៤៥ឆ្នាំ មុនរបរជាសន្ដិសុខ ស្នាក់នៅកន្លែងកើតហេតុ ទីកន្លែងកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ 

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែល រស់នៅក្បែរកន្លែង កើតហេតុបានឲ្យដឹងថា មុនបុណ្យចូលឆ្នាំខ្មែរ   ម្ចាស់ផ្ទះបានជួល សន្តិសុខខាងលើ មកមើលថែផ្ទះសម្បែង ហើយម្ចាស់ផ្ទះក៏ទៅ លេងស្រុកកំណើតបាត់អស់ ។

លុះនៅថ្ងៃទី១៦ មេសា ២០២៤ សន្តិសុខខាងលើមាន អាការៈមិនស្រួលខ្លួន និងត្រូវបានអ្នកជិតខាង ជួយកោសខ្យល់ និងរឹតប្រែក្រឡាផងដែរ ។ រហូតនៅថ្ងៃកើតហេតុ គេសង្កេតពុំឃើញ សន្តិសុខក្រោកហូបអី ទើបអ្នកជិតខាងស្រែកហៅ និងទៅដាស់ ដោយមិនកម្រើកក៏ដឹងថា ជនរងគ្រោះជាសន្ដិសុខ រូបនេះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់ អាជ្ញាធរមូលដ្ឋានឲ្យ ចុះមកពិនិត្យជាក់ស្ដែងតែម្ដង 

ក្រោយពីទទួលបាន ព័ត៌មានខាងលើរួច អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកោសល្យវិច័យ បានចុះមកហ៊ុព័ទ្ធខ្សែ និងពិនិត្យសាកសព គ្រប់ជ្រុងជ្រោយ ទើបសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរ   មិនពាក់ព័ន្ធនិង ករណីឃាតកម្មនោះឡើយ។

 រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី 

Powered by Blogger.