​លោក គង់ ក្រឹ​ង ស្រុក​ស្នួល កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ខេត្ត​ក្រចេះ អំពី​មុខ​ជំនួញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន​

(​ក្រចេះ​) ៖ ពិតជា​ខ្លាំង​មែន​លោក​នាយទាហានជាន់ខ្ពស់ មាន​មុខងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ជា​មេ​ឈ្មួញ​ជួញដូរ ឈើ​ប្រណីត​ប្រចាំ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ការគ្រប់គ្រង​របស់​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង លោក អ៊ុន គឺ​មនី អភិបាល​ស្រុក​ស្នួល សព្វថ្ងៃនេះ​បាន​នឹង​កំពុ​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​សង្គម​facebook អំពី ការ​ចាយប្រាក់​រាប់សែន​ដុល្លារ បង់​ជូន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​កុំអោយ​ប៉ះពាល់​មុខ​ជំនួញ​របស់ លោក គង់​ក្រឹង ។​

​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​បាន​លើក ឡើង​ថា តើ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឬ​ចេញមុខ​បង្ក្រាប ឬ​ចាប់ខ្លួន​លោកនាយ​ទា​ហ៊ាន​ជាន់ខ្ពស់​មាន​មុខងារ ជា​ឧកញ៉ា​ឈ្មោះ គង់ ក្រឹ​ង នោះ​? បើ​លោក ឧកញ៉ា គង់ ក្រឹង​ស្គាល់​និង ស្និត​ស្នាល​ជាមួយ​មេៗ​ដឹកនាំ​កំពូល​របស់​ប្រទេស កម្ពុជា​ឯណោះ មើល​ចុះ​តាម​រូបថត​ជាក់ស្តែង​ដូចជា​ថត​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ថត​សែ​ល​ហ្វី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាមួយ​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​ឥស្សរ ជន​ផ្សេងៗ​ជាច្រើន​នាក់​ទៀត​។​

​ពេល​ខ្លះ​គេ​ឃើញ​វត្តមាន​លោក ឧកញ៉ា គង់ ក្រឹ​ង ចូលរួម​មង្គលការ​កូន​មេៗ​កងកម្លាំង​ប្រដាប់ អាវុធ​ហើយ​ជល់​កែវ​ផឹក​សុ​ី យ៉ាង​សប្បាយ​រីករាយ ដូច្នេះ​បើ​គិត ពី​មនោសញ្ចេតនា​វិញ គឺ​មេៗ​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ពិតជា​ស្គាល់ និង​ដឹង​យ៉ាង​ច្បាស់​ពី​មូលដ្ឋាន​ឈរជើង និង​មុខរបរ​រកស៊ី​របស់ លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច្នេះ​កត្តា​នេះ​ហើយ​ដែល​លោក គង់ ក្រឹ​ង មិន​ខ្វល់ ខ្វាយ​ឈឺ​ក្បាល​ហាលថ្ងៃ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការជំរុញ​អោយ​ពលរដ្ឋ​កាប់​និង​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​គាត់​នៅ​ក្រោល​គោ​របៀប​សត្វ​កណ្តៀ​រពាំ​ដី​យក​មក​ពូន​ធ្វើ​ដំបូក ជា​រៀងរាល់ថ្ងៃ លុះ​ប្រមូលបាន​ច្រើន​ទើប​ដឹក​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក្នុងស្រុល​ស្នួល ។​

​ចាំ​មើល​តើ​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ដែល​មាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​ហ៊ាន​បង្ក្រាប​ដែរ​អត់ ? ៕