​លោក​សំ​សុវណ្ណារិទ្ធ​និង​លោក​ទី​ប៊ុន​ឡង់​ឃុបឃិត​ជាមួយ​ឈ្មួញ​ច្រើន​នាក់​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គឃ្លើន​ខណៈ​លោក​គុណ ញឹម​ជា​ខ្នងបង្អែក​

(​ខេត្ត​ប៉ៃលិន​) ៖ លោក សំ សុវណ្ណារិទ្ធ​និង​លោក ទី ប៊ុន​ឡង់ ប្រព្រឹត្ត​អំពើ​ពុករលួយ​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ជាជាង​រក​ចំណូល​ចូល​ថវិកា​ជាតិ​

​ខេត្ត​ប៉ៃលិន​៖​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ដែល ជា​មេ​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ដោយ​មាន​ការបើក​ដៃ​ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​និង​ឃុបឃិត​ជាមួយ​ឈ្មួញ​ច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។​

​មាន​សេចក្តីរាយការណ៍​ថា​ឈ្មួញ​ធំៗ​មួយចំនួន​អាច​នាំ​ចូល​ទំនិញ គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ក្នុង​មួ​ខែៗ​រាប់រយ​គ្រឿង​ហើយ​ឈ្មួញ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​តាម​ការកំណត់​ទើប​ចៀសផុត​ពី​ការបង្ក្រាប​។​

​ដូច្នេះ​លោក​អូន​ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ មន្ត្រី​គយ​នៅ ខេត្ត​ប៉ៃលិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ​។​មាន​ការរិះគន់​ថា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​គឺជា​ខ្នងបង្អែក​ឲ្យ​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​និង​លោក​ទី​ប៊ុន​ឡង់​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា មក​ពី​លោក​សំ​សុវណ្ណារិទ្ធ​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​និង​លោក​ទី​ប៊ុន​ឡង់​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​គិតតែ​ពី​រឿង​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ជា​ជាង​រក​ចំណូល​ចូល​ថវិកា​ជាតិ​។​

​មាន​សេចក្តីរាយការណ៍​ទៀត​ថា​លោក​សំ​សុវណ្ណារិទ្ធ​អត្តលេខ​១១១៩​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ គឺ​មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​តាំង​ពី​នៅ​ធ្វើជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី​មកម្ល៉េះ​! ។​

​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី​បាន​លើកឡើង​ថា​ទំនង​ជា​លោក​សំ​សុវណ្ណារិទ្ធ​ហ៊ាន​ចំណាយ​ដើមទុន​អស់​យ៉ាងច្រើន​ទើប​គាត់​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​យ៉ាង​ស្រួលៗ​។

​ដល់ពេល​ដែល​លោក​សំ​សុវណ្ណារិទ្ធ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ហើយ​លោក​ទី​ប៊ុន​ឡង់​ឡើងកាន់តំណែង​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​គឺ​ឈ្មួញ​ទាំងនោះ​កំពុង​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។​ទោះជា​មាន​ការរិះគន់​យ៉ាងណា​ក៏​ដោយ​សារពត៌មាន​ទាក់ទង​ទៅ​លោក​សំ​សុវណ្ណារិទ្ធ​និង​លោក​ទី​ប៊ុន​ឡង់​ដែរ​តែ​មិន​លើក​ទូរស័ព្ទ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ​កន្លងមក​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​ចេញ​បទបញ្ជា​លេខ​០១​ប​.​ប​ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ កន្លងមកនេះ ដោយ​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​របស់​រដ្ឋ​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​ជា​តម្លាភាព លើ​ការប្រមូល​ពន្ធ​របស់​រដ្ឋ​? បែរ​ជា​កំពុង​កើតមាន នៅ​ភាព​អសកម្ម យ៉ាង​ពេញបន្ទុក នាពេល​បច្ចុប្បន្ន នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ។ ដែល​គ្រប់គ្រង​ដោយ​លោក ទី ប៊ុន​ឡង់​និង​លោក​សំ សុវណ្ណារិទ្ធ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ផ្គើន​ទៅនឹង​បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែ​ន​យ៉ាង​ពេញបន្ទុក​។​បើ​យោង​តាម​លិខិត បទបញ្ជា​លេខ​០១​ប​.​ប សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​បញ្ជា ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ឲ្យខាងតែបាន​ជាទី​បំផុ​ត​ក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី ០១ លំដាប់​ថ្នាក់​ជាតិ ដោយ​អន្តរក្រសួង ឯ​ប្រភេទ​ទី ០២ លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់​ខេត្ត ។​

​ជាងនេះទៅទៀត​កាលពីពេល​កន្លង​ទៅនេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ តែងតាំង​សមាសភាព បង្ក្រាប​និង​ទប់ស្កាត់ អំពើ​រត់ពន្ធ​ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន អគ្គនាយក​គយ​និង​រដ្ឋការ ជា​អនុប្រធាន​អចិន្ត្រៃយ៍​ហើយ ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏​មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នី​មួយៗ សំដៅ​ធ្វើ​ការងារ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​។ ប៉ុន្តែ​ក្រុម​អ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើង​ថា វិធានការ​នេះ មិនសូវ​មាន​ប្រសិទ្ធភាព​នោះទេ​? ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន​ទៀត​នៅក្នុង​ប្រទេស ដែល​គ្មាន​ឆន្ទៈ ក្នុង​ការអនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នា​ពេល​កន្លងមក​នោះ​?៕​