ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសតែងតាំង លោកប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នៅសាល ប្រជុំសាលាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសតែងតាំង លោក ភឿ ស៊ីថាត ជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែងថ្មី ជំនួសលោក និន សុខស្តី ដែលត្រូវបានចូលនិវត្តន៍ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី នៃរដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីមកពីមន្ទីរជំនាញជុំវិញខេត្ត ។

លោក ភឿ ស៊ីថាត ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តតួនាទីការងារទៅតាមមុខងាររបស់ខ្លួន ដោយយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការអនុវត្តការងារ ពិសេសគឺអនុវត្តគោលនយោបាយយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍ជាតិឲ្យមានភាពរីកចំរើនតទៅមុខ។

ឯកឧត្តម កិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី នៃរដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានកោតសរសើចំពោះមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ដែលបានខិតខំបំពេញការងារបានលទ្ធផលល្អ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារបានល្អប្រសើរ ព្រមទាំងបានពង្រឹងស្ថប័នរបស់ខ្លួនឲ្យការរីកចំរើនគួជាទីមោទនៈ។

ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ បានលើកទឹកចិត្តឲ្យលោក ភឿ ស៊ីថាត ប្រធានមន្ទីរដែលដែលទទួលបាននូវការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញការងារអស់ពីសមត្ថភាព និងមានការទទួលខុសត្រូវខ្ពស់ ហើយត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យកាន់តែល្អប្រសើ និងត្រូវមានស្មារតីសាមគ្គីភាព ភក្តីភាព ស្មោះត្រង់ ខិតខំសិក្សារៀនសូត្របន្ថែម និងត្រូវមានឆន្ទៈមោះមុតក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យ។ឡុងកាន់សំនៀង